• Skip to primary navigation
  • Skip to main content
  • Skip to footer

+855(0)95 555 199

info@chanassociates.com

Chan & Associates Co., Ltd.

Chan & Associates Co., Ltd.

Accounting, Audit and Assurance

  • HOME
  • About Us
  • Our Services
    • AUDIT & ASSURANCE
    • ACCOUNTING
    • TAXATION
    • BUSINESS ADVISORY
  • People
  • Library
    • Exchange Rate
    • Announcement
    • Business News
    • Economics News
    • General Knowledge
    • Company Registration Form
  • Language
    • EnglishEnglish
    • 日本語日本語
Contact Us

បើ​គ្មាន​លុយ តែ​ចង់​បង្កើត​អាជីវកម្ម តើ​ត្រូវ​ធ្វើយ៉ាងណា​?

HOME >>បើ​គ្មាន​លុយ តែ​ចង់​បង្កើត​អាជីវកម្ម តើ​ត្រូវ​ធ្វើយ៉ាងណា​?

១) គ្រួសារ ឬ មិត្តភក្ដិ​ ​ការវិនិយោគ​មិន​សំខាន់​តែ​ទៅលើ​ភាពសម្បូរ​គំនិត​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏ត្រូវ​ផ្ដោត​យកចិត្តទុកដាក់​លើ​មនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង អាជីវកម្ម​ផងដែរ​។ គ្រួសារ ឬ មិត្តភក្ដិ​ស្និទ្ធស្នាល គឺជា​មនុស្ស​ដែល​អ្នក​ស្គាល់​ជាងគេ និង​មាន​ទំនុកចិត្ត​ខ្ពស់​។ ដូច្នេះ​វា​ជាការ​ប្រសើរ​ដែល​អ្នក​ត្រូវ​ស្នើ​ជំនួយ​ពី​ពួកគេ​សម្រាប់ ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​អ្នក ត្បិត​អី​លោកអ្នក​មិនចាំបាច់​ត្រូវ​ការបង់​ការប្រាក់​ក្នុងករណី ក្រុមហ៊ុន​ដួលរលំ​។

២) ខ្ចីប្រាក់​ពី​ធនាគារ​ ​ធនាគារ​នៅពេល​បច្ចុប្បន្ន​បានក្លាយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​សំខាន់ និង​ពេញនិយម​សម្រាប់​សហគ្រិន​សម័យថ្មី​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម របស់ខ្លួន​។ ដូច្នេះ សហគ្រិន​ដែលមាន​បំណង​ចង់​បើក​អាជីវកម្ម​អាច​ខ្ចីប្រាក់​ផ្ទា​ល់ពី ធនាគារ​ណាមួយ​ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​លោកអ្នក ទាំង​សេវាកម្ម​ការប្រាក់ រយៈពេល ឬ អត្ថប្រយោជន៍​ផ្សេង​ជាច្រើន​ទៀត​។

៣) ចូល​ហ៊ុន​គ្នា​ ​ការចូល​ហ៊ុន​គ្នា​ជាមួយ​ដៃគូ​ជាច្រើន​នាក់ ដើម្បី​បង្កើតជា​ក្រុមហ៊ុន​តែមួយ​គឺជា​ជម្រើស​ដ៏​ល្អ​មួយទៀត​សម្រាប់ សហគ្រិន​ទូទៅ ហើយ​វា​កំពុងតែ​អនុវត្ត​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​អាជីវកម្ម​នៅពេល បច្ចុប្បន្ន​។ ទុន​នេះ​អាចធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​បោះជំហាន​ទៅមុខ ទន្ទឹមនឹង​ទំនួល​ខុសត្រូវ​រួម​ក្នុង​កម្រិត​ណាមួយ​របស់​អ្នក​ជាមួយ សមាជិក​ផ្សេងៗ​ទៀត​ក្នុង​ក្រុមហ៊ុន​នេះ អាស្រ័យ​លើ​ទំហំ​ភាគហ៊ុន​ដែល​បានដាក់​ស្នើឡើង​រវាង​សមាជិក​មួយ​ទៅ សមាជិក​មួយទៀត​។​

៤) ដៃគូ​ជំនួញ​ ​ជម្រើស​ដ៏​ល្អប្រសើរ​មួយទៀត​សម្រាប់​សហគ្រិន ប្រសិនបើ​ខ្លួន​អាច​ស្គាល់​ដៃគូ​ជំនួញ​សម្បូរ​ដើមទុន​ណាមួយ​បាន យ៉ាងច្បាស់ និង​ជិតស្និទ្ធ​បំផុត​។ ទោះបីជា​អ្នកមាន​ប្រាក់​តិចតួច ប៉ុន្តែ​អាជីវកម្ម​របស់​អ្នក​អាច​លេចឡើង ក្នុងករណី​គម្រោង និង គោលដៅ​អាជីវកម្ម​របស់​អ្នកមាន​ភាពស៊ីចង្វាក់​គ្នា​ទៅនឹង​ដៃគូ​ជំនួញ របស់​អ្នក​។ ​ទោះបីជា​យ៉ាងណាក៏ដោយ ជាការ​ប្រសើរ​អ្នក​ត្រូវមាន​កិច្ចព្រមព្រៀង​ឲ្យ​បានច្បាស់លាស់​ជា មុន​សិន​រវាង​អ្នក និង ដៃគូ​ជំនួញ​នេះ​ពី​ទំនួល​ខុសត្រូវ​ទូទៅ​ក្នុង​ពេលអនាគតរ​បស់​ក្រុមហ៊ុន ត្បិត​អី​ដៃគូ​ជំនួញ​នេះ​ជា​អ្នក​កាច់ចង្កូត និង​គាំទ្រ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ក្នុង​អាជីវ​កម្មនេះ​៕

Share this:

  • Click to share on Twitter (Opens in new window)
  • Click to share on Facebook (Opens in new window)

Related

Reader Interactions

Ready to start your project?

Start by doing what's necessary, then do what's possible.



Footer

Chan & Associates Co., Ltd.

Certified Public Accountants & Auditors
Active Member of KICPAA

+855(0)95 555 199

info@chanassociates.com

Copyright © 2021 Chan & Associates Co., Ltd. All rights reserved. Return to top