ការប្រឈមនឹងភាពនឿយហត់ពីការងារប្រចាំថ្ងៃ រមែងធ្វើឲ្យយើងមានការស្មុគស្មាញ និងមិនជ្រះស្រឡះនៅក្នុងអារម្មណ៍។
ដូច្នេះ ការងាកមករកវិធីដើម្បីជម្រះនូវអារម្មណ៍ដែលតប់ប្រមល់ ឲ្យប្រែជាស្រឡះ ទើបជាការប្រសើរចំពោះសុខភាព នឹងសុពលភាពខួរក្បាលរបស់អ្នក។
ក-ការទទួលទានទឹក
ជាធម្មតា ខួរក្បាលចាំបាច់ត្រូវការជាតិទឹក ឲ្យបាន៨៥% ដូច្នេះ បើសិនជាជាតិទឹកមានតិចតួចពេក នឹងបណ្តាលឲ្យខួរក្បាលបញ្ជូនព័ត៌មានមិនបានរហ័ស ជាហេតុអាចធ្វើឲ្យអ្នកក្លាយជាមនុស្សយឺតយាវ ឬគិតអ្វីមិនចេញ។
ខ-ទទួលទានជាតិខ្លាញ់
អ្នក គួរជ្រើសរើសនូវប្រភេទអាហារ សម្បូរជាតិខ្លាញ់ដែលមាននៅក្នុងត្រី ព្រោះអាហារប្រភេទនេះ នឹងជួយជួសជុលផ្នែកសឹលរេចរិលរបស់សាច់ដុំខួរក្បាលឲ្យភ្លឺថ្លា និងដំណើរការបានល្អ។
គ-ការសមាធិ
រៀងរាល់ព្រឹក ក្រោកពីដំណេក ឬពេលល្ងាចមុនពេលចូលដំណេក អ្នកគួរចំណាយពេលឲ្យបាន១០ទៅ១៥នាទី ដើម្បីអង្គុយសមាធិ ។ ចូរអ្នកសាកល្បងនូវវិធីនេះ ធានាថា អារម្មណ៍អ្នកនឹងធូរស្បើយ ហើយភាពស្មុគស្មាញទាំងអស់នេះ នឹងរសាយបាត់ចេញពីខ្លួនរបស់អ្នកជាពុំខាន៕