• Skip to primary navigation
  • Skip to content
  • Skip to footer

+855(23) 555 1748

info@chanassociates.com

Chan & Associates Co., Ltd.

Chan & Associates Co., Ltd.

Accounting, Audit and Assurance

  • HOME
  • About Us
  • Our Services
    • AUDIT & ASSURANCE
    • ACCOUNTING
    • TAXATION
    • BUSINESS ADVISORY
  • People
  • Library
    • Exchange Rate
    • Announcement
    • Business News
    • Economics News
    • General Knowledge
    • Company Registration Form
  • Language
    • EnglishEnglish
    • 日本語日本語
Contact Us

១០​ចំណុច ​ម្ចាស់​អាជីវកម្ម​ត្រូវ​គិត ​យ៉ាង​យកចិត្តទុកដាក់ ​មុន​ដាក់ឈ្មោះ​ក្រុមហ៊ុន​

HOME >>១០​ចំណុច ​ម្ចាស់​អាជីវកម្ម​ត្រូវ​គិត ​យ៉ាង​យកចិត្តទុកដាក់ ​មុន​ដាក់ឈ្មោះ​ក្រុមហ៊ុន​

១) ពិនិត្យ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​គូប្រជែង​

​ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត សហគ្រិន​ទាំងអស់​ត្រូវ​ពិនិត្យមើល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​គូប្រជែង​ជា​មិន សិន​។ បន្ទាប់មក​រាយ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក ដោយ​ធ្វើការ​ប្រៀបធៀប​ម្តង​ហើយ​ម្តងទៀត​ទៅតាម​ប្រភេទ​ឈ្មោះ​ដែល ខ្លួន​ចង់បាន ដោយ​រំពឹងថា នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន​។​

២) គិតពី​តម្រូវការ​របស់​អតិថិជន​

​អ្នក​ពិតជា​ចង់​ឲ្យ​ឈ្មោះ​ក្រុមហ៊ុន​ជំនួញ​របស់​អ្នក ស្ថិតនៅ​ក្រសែភ្នែក​របស់​អតិថិជន​ដោយ​ប្រើ​រយៈពេល​ដ៏​ខ្លី​មួយ​។ អ្នក​ត្រូវធ្វើ​ការសិក្សា និង​ស្ទាបស្ទង់​មតិ​ដើម្បី​បានដឹងថា ឈ្មោះ​ក្រុមហ៊ុន​ដែល​អ្នក​ចង់​បង្កើត​មាន​លក្ខណៈ​ស៊ីចង្វាក់​គ្នា​ទៅនឹង ចំណាប់អារម្មណ៍​របស់​អតិថិជន​។​

៣) បង្កប់​ភាព​ច្នៃប្រឌិត​ក្នុង​ឈ្មោះ​ក្រុមហ៊ុន​

​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​មិនត្រូវ​ផ្ដោតទៅលើ​ភាពងាយស្រួល​ក្នុង ការបញ្ចេញ​សម្លេង និង ការចងចាំ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ អ្នក​ក៏ត្រូវ​គិតពី​អត្ថន័យ​របស់​វា​ផងដែរ ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​អាជីវកម្ម​របស់​អ្នក​។ អត្ថន័យ​របស់​វា នឹងធ្វើ​ឲ្យ​អតិថិជន​ងាយ​ចងចាំ ត្រួសត្រាយ​ផ្លូវ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ហក់​ឡើង​កាន់តែខ្លាំង​នៅលើ ទីផ្សារ​បានយូរ​អង្វែង​ទៀតផង​។​

៤) សិក្សា​ពី​ឈ្មោះ​ក្រុមហ៊ុន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​

​អ្នក​ត្រូវ​ដាក់ឈ្មោះ​ក្រុមហ៊ុន​ឲ្យ​ស៊ីចង្វាក់​ទៅនឹង​ដំណើរការ អាជីវកម្ម​របស់​អ្នកជា​រៀងរាល់ថ្ងៃ និង​សិក្សា​ពី​កត្តា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សាធារណជន​គិត និង ចាប់អារម្មណ៍​។ អ្នក​ត្រូវ​ប្រាកដថា ឈ្មោះ​ក្រុមហ៊ុន​ត្រូវ​សរសេរ​យ៉ាងច្បាស់ៗ ទន្ទឹមនឹង​ការ​ទម្លុះទម្លាយ​អាថ៌កំបាំង​ជា​ឧបសគ្គ​មួយចំនួន​រប​ស់​អ្នក នៅ​ពីក្រោយ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​។​

៥) ជ្រើសរើស​ឈ្មោះ​មាន​ស្ថិរភាព​យូរអង្វែង​

​ការដាក់​ឈ្មោះ​ឲ្យ​សម​តាម​ស្ថានភាព​បច្ចុប្បន្ន​វា​មិនទាន់​គ្រប់គ្រាន់ នោះឡើយ​។ ដូច្នេះ អ្នក​ត្រូវ​សម្លឹងមើល​ឲ្យ​បាន​ឆ្ងាយ​ពី​អនាគត​ស្ថិរភាព​អាជីវកម្ម របស់​អ្នក​ស្របតាម​បរិបទ​សង្គម​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​ដោយ​មិន ចាំបាច់​កែប្រែ ឬ ផ្លាស់ប្ដូរ​ឈ្មោះ​ថ្មី​នោះឡើយ​។​

៦) ស្វែងរក​ជំនួញ​

​ជំនួយ​នៅទីនេះ​មិនមែនជា​ជំនួយ​ហិរញ្ញវត្ថុ ឬ ធនធានមនុស្ស​នោះឡើយ តែ​វា​ជាការ​ស្នើ​ជំនួយ​ពី​មិត្ត​ភ័ក្ដិ ក្រុមគ្រួសារ អ្នក​រួម​អាជីព ឬ សាធារណជន​ជួយ​បង្ហាញ​ចំណាប់អារម្មណ៍ ផ្តល់​មតិ និង ការណែនាំ​មួយចំនួន​លើ​ឈ្មោះ​ក្រុមហ៊ុន​ដែល​អ្នក​ជ្រើសរើស​។ អ្នក​ត្រូវ​សិក្សា​ពី​វា​ឡើងវិញ ប្រសិនបើ​ពួកគេ​បានបង្ហាញ​គំនិត​អវិជ្ជមាន​លើ​ឈ្មោះ​ក្រុមហ៊ុន​របស់ អ្នក​។​

៧) គិតពី​ស្លាក​សញ្ញា ឬ ម៉ាក (Brand)​របស់​ក្រុមហ៊ុន​

​ឈ្មោះ​ក្រុមហ៊ុន​ល្អ ប៉ុន្តែ​ស្លាក​សញ្ញា ឬ ម៉ាក​អន់​ពិតជា​មិនអាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​ទាំងស្រុង នោះឡើយ​បើសិនជា​វា​មិន​ទាក់ទាញ​ទេនោះ​។ ម៉ាក ឬ ស្លាក​សញ្ញា​ដ៏​ទាក់ទាញ​ពី​មជ្ឈដ្ឋាន​ទូទៅ​ដែលមាន​នៅលើ​ផលិតផល ឬ សេវាកម្ម នឹង​បង្កើន​សក្ដានុពល​មុខ​ជំនួញ​របស់​អ្នក​ក្តោប​ក្តាប់​ទីផ្សារ​នៅពេល អនាគត​។​

៨) ប្រើប្រាស់​សម្ភារ​ជំនួយ​ស្វែងរក​ឈ្មោះ​

​អំឡុងពេល​កំពុង​ស្រាវជ្រាវ​ស្វែងរក​ឈ្មោះ​ដ៏​ល្អ​មួយ​សម្រាប់​ដាក់​ឲ្យ ក្រុមហ៊ុន​របស់​អ្នក អ្នក​អាច​ប្រើប្រាស់​សម្ភារៈ​ជំនួយ​មួយចំនួនទៀត ដូចជា​វចនានុក្រម ឬ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏បាន​ដើម្បី​ស្វែងយល់​ពី​អត្ថន័យ​ឃ្លោងឃ្លា និង ពាក្យពេចន៍​ទាំងនោះ​។​

៩) ដាក់ឈ្មោះ​ឲ្យ​ខ្លី តែមាន​ន័យ​ជ្រៅ​

​ឈ្មោះ​ខ្លី​ពេក​មិនមែន​មានន័យថា សុទ្ធ​តែមាន​ប្រសិទ្ធភាព​ទាំងអស់​នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​អាចដាក់​ឈ្មោះ​ក្រុមហ៊ុន​ឲ្យ​ខ្លី តែមាន​ន័យ ធ្វើយ៉ាងណា​ឲ្យ​សាធារណជន​ងាយស្រួល​ក្នុងការ​ចងចាំ​។ បន្ថែម​លើ​នេះ​អ្នក​អាចដាក់​អក្សរ​កាត់ តែ​អ្នក​អាច​ធ្វើបាន​លុះត្រាតែ​អក្សរ​កាត់​នោះ​មាន​លក្ខណៈ​មិន​សាំញ៉ាំ និង​ងាយស្រួល​ចងចាំ​តែប៉ុណ្ណោះ​ជាពិសេស​អាច​ប្រកប​អាន​បាន​។​

១០) ផ្អឹប​ទុក​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​មួយរយៈ​

​អ្នក​អាច​ដើរទៅ​ខាងក្រៅ​ដោយ​ទម្លាក់ចោល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​របស់ អ្នក​ដែល​បានជ្រើសរើស​ក្នុង​រយៈពេល​១ ឬ​២​ថ្ងៃ​។ បន្ទាប់មក​អ្នក​ចាប់ផ្តើម​កាន់​វា​ឡើងវិញ ត្បិត​អី​នៅពេលនេះ​អ្នក​អាច​ត្រលប់​មកវិញ ដោយ​នាំមក​នូវ​គំនិត​ប្លែកៗ​ល្អប្រសើរ​ជាង​ឈ្មោះ​ក្រុមហ៊ុន​មុន​ដែល អ្នក​ស្រលាញ់​៕

Share this:

  • Click to share on Twitter (Opens in new window)
  • Click to share on Facebook (Opens in new window)

Related

Reader Interactions

Ready to start your project?

Start by doing what's necessary, then do what's possible.



Footer

Chan & Associates Co., Ltd.

Certified Public Accountants & Auditors
Active Member of KICPAA

+855(23) 555 1748

info@chanassociates.com

Copyright © 2019 Chan & Associates Co., Ltd. All rights reserved. Return to top