• Skip to primary navigation
  • Skip to main content
  • Skip to footer

+855(0)95 555 199

info@chanassociates.com

Chan & Associates Co., Ltd.

Chan & Associates Co., Ltd.

Accounting, Audit and Assurance

  • HOME
  • About Us
  • Our Services
    • AUDIT & ASSURANCE
    • ACCOUNTING
    • TAXATION
    • BUSINESS ADVISORY
  • People
  • Library
    • Exchange Rate
    • Announcement
    • Business News
    • Economics News
    • General Knowledge
    • Company Registration Form
  • Language
    • EnglishEnglish
    • 日本語日本語
Contact Us

ថៃ​គ្រោង​លក់​អង្ករ​ ២លាន​តោន​បន្ថែម​ទៀត

HOME >>ថៃ​គ្រោង​លក់​អង្ករ​ ២លាន​តោន​បន្ថែម​ទៀត

ក្រុងបាងកកៈ រដ្ឋាភិបាល​ថៃ​មាន​បំណង​លក់​អង្ករ​ចំនួន ២ ​លាន​តោន​នៅ​ឆ្នាំ​នេះ​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​​រដ្ឋាភិបាល និង​រដ្ឋាភិបាល (G2G)។

ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​បាន​សារភាព​ថា​ការ​ប៉ុនប៉ង​ជាថ្មី​នៅ​ក្នុង​ការ​លក់​អង្ករ​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​អាច​នឹង​មាន​បញ្ហា​ដោយសារ​ការ​កើនឡើង​កម្ដៅ​ជម្លោះ​នយោបាយ​​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

លោកស្រី Chutima Bunyapraphasara លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ថ្លែង​ថា​រដ្ឋាភិបាល​មាន​អនុស្សរណៈ​យោគយល់​ (MoU) មួយ​ជាមួយ​ប្រទេស​ចិន​ដើម្បី​លក់​អង្ករ​ចំនួន ១ ​លាន​​តោន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី Apiradi Tantraporn said បាន​ថ្លែង​កាលពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន​ថា​រដ្ឋាភិបាល​រំពឹង​ថា​​នឹង​ចុះ​កិច្ចព្រមព្រៀង​​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​លក់​អង្ករ​ចំនួន ១ ​លាន​តោន​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​ចិន។

ការ​ប្រកាស​របស់​អ្នកស្រី Apiradi បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​លក់​អង្ករ​ចំនួន ១ ​លាន​តោន​ទៅ​ឲ្យ​សាជីវកម្ម​គ្រាប់​ធញ្ញជាតិ ប្រេង និង​អាហារ​ជាតិ​ចិន​ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ចិន​។

កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​ ៣ ខែ​ធ្នូ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​លក់​អង្ករ​ចំនួន ២ ​លាន​តោន​ដែល​ប្រទេស​ថៃ និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៤។

ការ​ចែកចាយ​អង្ករ​មាន​ចំនួន ១ ​សែន​តោន​ក្នុង​មួយ​ខែ​ដោយ​ចាប់ផ្តើម​ពី​ដើម​ឆ្នាំ​នេះ​ទៅ។

លើស​ពី​នេះ​ទៀត​ប្រទេស​ថៃ​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ចែកចាយ​អង្ករ​ដែល​នៅ​សេសសល់​ចំនួន ១ ​សែន​តោន​​ទៅ​ឲ្យ​ប្រទេស​ចិន​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​លក់​អង្ករ ១ ​លាន​តោន​នា​ពេល​កន្លង​មក​ដែល​សម្រេច​បាន​ក្រោម​រដ្ឋាភិបាល​របស់​លោកស្រី យីងឡាក់។

លោកស្រី Chutima បាន​ថ្លែង​ថា​ការ​លក់​អង្ករ​បន្ថែម​រំពឹង​ថា​នឹង​ទទួល​បាន​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ដោយសារ​ការ​រំពឹង​ថា​នឹង​មាន​ការ​ផ្គត់ផ្គង់​ទាប​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​រាំងស្ងួត។

ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់​ទិសដៅ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​នេះ​ចំនួន ៩ ​លាន​តោន​ដែល​មាន​តម្លៃ ៤,៧៨ ​ពាន់​លាន​ដុល្លារ។

កាលពី​ឆ្នាំ​មុន​ថៃ​ត្រូវ​បាន​ព្យាករ​ថា​នឹង​នាំ​ចេញ​អង្ករ​បាន ១០ ​លាន​តោន​ដែល​​មាន​តម្លៃ ៥,១ ​ពាន់​លាន​ដុល្លារ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Share this:

  • Click to share on Twitter (Opens in new window)
  • Click to share on Facebook (Opens in new window)

Related

Reader Interactions

Ready to start your project?

Start by doing what's necessary, then do what's possible.



Footer

Chan & Associates Co., Ltd.

Certified Public Accountants & Auditors
Active Member of KICPAA

+855(0)95 555 199

info@chanassociates.com

Copyright © 2021 Chan & Associates Co., Ltd. All rights reserved. Return to top