១) ពួកគេតែងគិតថាការងាររបស់គេមិនត្រឹមតែជាការលក់ប៉ុណ្ណោះទេ វាជាការងារដែល កសាងអាជីវកម្មរបស់ខ្លួនឯងផងដែរ។
២) ពួកគេបង្កើតអាជីវកម្ម ទៅលើអតិថិជនមួយ ក្នុងពេលតែមួយ ហើយតែងតែ ពង្រីកបន្ថែមទៀតនៅពេលខ្លួនមានអតិថិជនគោលដៅរួចហើយនោះ។
៣) ពួកគេជាមនុស្សដែលមានការស្ដាប់ច្រើនជាងការនិយាយ ព្រោះពួកគេជាមនុស្សដែលចង់ដឹងចង់យល់ពីតម្រូវការរបស់អតិថិជន ហើយបន្ទាប់មកគឺរកដំណោះស្រាយ។
៤) ពួកគេជាមនុស្សដែល ផ្ដល់ជូនឲ្យអតិថិជនច្រើនជាងការសន្យា ហើយពួកគេក៏ជាមនុស្សដែលមានការសន្យាច្រើនលើសលុបផងដែរ។
៥) ពួកគេជាមនុស្ស ដែលវិនិយោគ ពេលវេលាខ្លួនជាមួយនឹងមនុស្សដែលផ្ដល់ផលវិជ្ជមានត្រលប់មកវិញ ទាំងប្រាក់ចំណូលនិង គំនិត ហើយពួកគេតែងជៀសវាងការចំណាយពេលជាមួយមនុស្សបែបអវិជ្ជមានដែលមិនបានផ្ដល់ផលត្រលប់មកវិញសូម្បីតែបន្តិច។
៦) ពួកគេជាមនុស្សដែលស្វែងរកអ្វីដែលថ្មី អ្វីដែលប្រសើរ និង អ្វីដែលលឿន ដើម្បីបង្កើនការលក់របស់ពួកគេឲ្យបានល្អប្រសើរ។
៧) ពួកគេជាមនុស្សដែលមានឆន្ទៈក្នុងការវិនិយោគ ជាបណ្ដាញ ជាសហគមន៍ និង ទំនាក់ទំនង ដោយពួកគេយល់ច្បាស់ពីភាពខុសគ្នារវាង ការទាក់ទង និង កិច្ចសន្យា គឺជាការតំណាងឲ្យ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ព្រោះការវិនិយោគអ្វីមួយក្នុងសង្គមគឺផ្ដើមឡើងពីទំនាក់ទំនងល្អ។
៨) ពួកគេជាមនុស្សដែលឈ្លក់វង្វេងជាមួយនិង អតិថិជនរបស់ខ្លួន និង ឈ្លក់វង្វេង ទៅនឹងការរីកចម្រើនរបស់អាជីវកម្មខ្លួន។
៩) ពួកគេជាមនុស្សដែលមិនពឹងផ្អែកទៅលើស្ថានភាពទីផ្សារ សម្រាប់ប្រាក់ចំណូលរបស់ខ្លួនឡើយ គឺពួកគេពឹងផ្អែកលើសកម្មភាពរបស់ពួកគេផ្ទាល់។
១០) ពួកគេជាមនុស្ស ដែលរស់នៅព័ន្ធជុំវិញដោយមនុស្សដែលពូកែឆក់យកឱកាសដើម្បីសម្រេចការងារអ្វីមួយ ហើយពួកគេក៏ជាមនុស្សដែលចំណាយពេលតិចតួចបំផុតជាមួយមនុស្សដែលមិនចេះបង្កើតឱកាស។
ប្រភព៖ Thebnews