១) ត្រូវចេះធ្វើនយោបាយ
ដើម្បីជោគជ័យ ក្នុងជីវិត ការងារ និង ជីវិតឯកជន អ្នកគួរតែមានភាពប៉ិនប្រសព្វខាងផ្នែកនយោបាយផងដែរ។ មេដឹកនាំ ដែលអស្ចារ្យ គឺដឹងពីសារសំខាន់ នៃការបញ្ចុះបញ្ចូល ហើយបន្ថែមពីលើនេះ គឺក្រមសីលធម៌នៃការធ្វើការងារមួយដ៏ល្អ ដែលអ្នកគួរតែធ្វើខ្លួនឲ្យមានភាពពាក់ព័ន្ធជាមួយក្រុម ជាមនុស្សដែលពោរពេញដោយប្រសិទ្ធភាព ដើម្បីជួយគេ និង ការបង្កើតទំនាក់ទំនងប្រកបដោយឥទ្ធិពលផងដែរ។
២) ភាពជោគជ័យធ្វើឲ្យអ្នកបាត់បង់ប្រជាប្រិយភាព
នៅពេលដែលអ្នក កំពុងធ្វើជាមេដឹកនាំគេ អ្នកនឹងមានមនុស្សជាច្រើនគាំទ្រ ដែលមនុស្សទាំងអស់នោះអាចជាមេរបស់អ្នក ឬមិត្តរួមការងាររបស់អ្នក។ ប៉ុន្តែនៅពេលដែលអ្នកសម្រេចបានជោគជ័យណាមួយដែលមនុស្សគាំទ្រអ្នកមាន អ្នកអាចនឹងចាប់ផ្តើមបាត់ប្រជាប្រិយភាព។ គឺដោយហេតុថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវមានឆន្ទៈមោះមុត មានចិត្តរឹងមាំ ហើយចុងបញ្ចប់នៃថ្ងៃធ្វើការងារ អ្នកគួរតែរំលឹកខ្លួនឯងថា ការងាររបស់អ្នកមិនបានធ្វើឲ្យមនុស្សគ្រប់រូបសប្បាយចិត្តនោះឡើយ វាគ្រាន់តែធ្វើឲ្យអង្គភាពការងាររបស់អ្នកល្អប្រសើរប៉ុណ្ណោះ។
៣) មនុស្សគ្រប់រូបមានការភ័យខ្លាច
មិនថាមនុស្សណាម្នាក់មានទំនុកចិត្តលើខ្លួនឯងខ្លាំងប៉ុណ្ណានោះទេ ពួកគេនៅតែភ័យព្រួយខ្លាចបរាជ័យដដែល នេះជាអ្វីដែលផ្ទុយពីលក្ខណៈសម្បត្តិរបស់អ្នកដឹកនាំអស្ចារ្យ។ អ្នកដឹកនាំជោគជ័យ ពូកគេបញ្ចេញសកម្មភាព ក្នុងការពិតមួយនៃភាព ភ័យខ្លាចដែលមាននៅក្នុងចិត្តមនុស្សគ្រប់រូប ហើយពួកគេតែងដើរទៅមុខជានិច្ច ចំពោះអ្វីដែលពួកគេជឿ ដើម្បីស្វែងរកឱកាសផ្លាស់ប្តូរ និង ធ្វើអ្វីដែលប្លែកពីគេ។
៤) អ្នកដឹកនាំឆ្នើមចេះការពារថាមពលរបស់ខ្លួន
អ្នកដឹកនាំជោគជ័យ យល់ច្បាស់ថាអ្វីជារបស់ដែលផ្តល់ថាមពលមកឲ្យខ្លួន ហើយពួកគេតែងតែបន្តធ្វើសកម្មភាពទាំងនោះដើម្បីបង្កើនថាមពល។ ទន្ទឹមគ្នានេះដែរពួកគេក៏យល់ច្បាស់ថាអ្វីដែលជារបស់មកជញ្ជក់យកថាមពលខ្លួន ដោយ ពួកគេក៏បានបង្រួមសកម្មភាពទាំងនេះឲ្យបានកាន់តែតិច ដើម្បីរក្សាថាមពលខ្លួនឯង។ ដូច្នេះមនុស្សគ្រប់រូបគួរតែលុបបំបាត់ចោលនូវអ្វីដែលធ្វើឲ្យជីវិតធ្លាក់ចុះ ដោយជំនួសមកវិញនូវអ្វីដែល ដែលជួយជំរុញឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង។
៥) អ្នកដឹកនាំឆ្នើមមិនដែលអួតពីខ្លួនឯងឡើយ
មេដឹកនាំដែលអស្ចារ្យ មិនដែលអួតខ្លួនឯងប្រាប់នរណាម្នាក់ ថាខ្លួនពូកែអស្ចារ្យឡើយ។ ប៉ុន្តែមេដឹកនាំដែលអស្ចារ្យ គឺជាមនុស្សដែលផ្តល់តម្លៃទៅឲ្យបុគ្គលិករបស់ខ្លួន មិត្តរួមការងារ ឲ្យតម្លៃទៅលើសហគមន៍ច្រើនលើសលប់ជាងការឲ្យតម្លៃខ្លួនឯង ហើយពួកគេគឺជាមនុស្សដែលចូលរួមយ៉ាងសកម្មនៅពេលដែលរឿងអ្វីមួយ កំពុងមានបញ្ហា។