• Skip to primary navigation
  • Skip to main content
  • Skip to footer

+855(0)95 555 199

info@chanassociates.com

Chan & Associates Co., Ltd.

Chan & Associates Co., Ltd.

Accounting, Audit and Assurance

  • HOME
  • About Us
  • Our Services
    • AUDIT & ASSURANCE
    • ACCOUNTING
    • TAXATION
    • BUSINESS ADVISORY
  • People
  • Library
    • Exchange Rate
    • Announcement
    • Business News
    • Economics News
    • General Knowledge
    • Company Registration Form
  • Language
    • EnglishEnglish
    • 日本語日本語
Contact Us

សញ្ញាណ​​ចំនួន ៩​ នេះ បញ្ជាក់​ថា ​លោក​អ្នក​កំពុង​ស្រលាញ់​ការងារ​​ហើយ

HOME >>សញ្ញាណ​​ចំនួន ៩​ នេះ បញ្ជាក់​ថា ​លោក​អ្នក​កំពុង​ស្រលាញ់​ការងារ​​ហើយ

នៅ​ក្នុង​កន្លែង​ការងារ​របស់​លោក​​អ្នក​ លោក​អ្នក​នឹង​អាច​សង្កេត​ឃើញ​ថា មាន​​បុគ្គលិក​មួយ​ចំនួន​​បាន​យកចិត្ត​ទុកដាក់​ និង បំពេញ​ការងារ​​ល្អ​ប្រសើរ ខណៈ​ដែល​បុគ្គលិក​ផ្សេង​ទៀត​ហាក់​មិន​សូវ​យកចិត្ត​ទុកដាក់​ការងារ​នោះ​ឡើយ។

សម្រាប់​បុគ្គលិក​ល្អ ភាគ​ច្រើន​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​បុគ្គលិក​ដែល​​ស្រលាញ់​ការងារ និង គួរ​យក​គំរូ​តាម​ដែល​មាន​សញ្ញាណ​​ចំនួន ៩ ខាងក្រោម​នេះ៖ ​

១) ​ធ្វើ​ការ​ដោយ​មិន​រង់ចាំ​ថ្ងៃ​ចុង​សប្ដាហ៍​ចូល​មក​ដល់

នៅ​ពេល​​ដែល​អ្នក​ស្រលាញ់​ការងារ​របស់​អ្នក នោះ​​ការ​បំពេញ​ការងារ​របស់​​អ្នក​នឹង​​​ពោរពេញ​ដោយ​សក្ដានុពល​​​ទោះបី​ជា​លំបាក​យ៉ាងណា​ក៏ដោយ មិន​​ដេក​រង់ចាំ​ថ្ងៃ​ចុង​សប្ដាហ៍​ឲ្យ​ចូល​មក​ឆាប់ៗ​នោះ​ឡើយ​។

២) ​មក​ធ្វើ​ការ​លឿន​មុន​ម៉ោង និង ចាកចេញ​ក្រោយ​ម៉ោង​​​

ការ​មក​ធ្វើ​ការ​លឿន​មុន​ម៉ោង​ជា​ប្រចាំ គឺ​ជា​សញ្ញាណ​មួយ​ទៀត​បញ្ជាក់​ថា អ្នក​​គឺ​ជា​បុគ្គលិក​ដែល​ស្រលាញ់​ការងារ និង ចិត្ត​ទុកដាក់​ការងារ​ ខណៈ​ដែល​​បុគ្គលិក​ឯ​ទៀត​មក​ធ្វើ​ការ​យឺត​។

៣) មិន​ត្អូញត្អែរ​នឹង​ការងារ តែ​​បង្ហាញ​ភាព​រីករាយ​នឹង​ការងារ​

កិច្ចការ​​ជា​ច្រើន​ដែល​អ្នក​បំពេញ​ គឺ​ជា​មោទនភាព​របស់​អ្នក មិន​ថា​ការងារ​នោះ​លំបាក​ ឬ ងាយ​ស្រួល​យ៉ាងណា​នោះ​ទេ។ នៅ​គ្រប់​ស្ថានភាព អ្នក​បាន​បំពេញ​ការងារ​ដោយ​រីករាយ​​​ជា​មួយ​ក្រុម​ការងារ​ឯទៀត​យ៉ាង​រលូន​ហាក់​មិន​មាន​ឧបសគ្គ​អ្វី​នោះ​ឡើយ។

៤) ​ដាក់​​ភាព​ជោគជ័យ​ជា​គោលដៅ​អាទិភាព​

ខុស​ពី​ក្រុម​ការងារ​ទូទៅ​ដែល​គិត​តែ​បំពេញ​ការងារ​សម្រេច​ឲ្យ​បាន​មួយ​គ្រាៗ បើ​អ្នក​ជា​​បុគ្គលិក​ស្រលាញ់​​ការងារ អ្នក​នឹង​ដាក់​ភាព​ជោគជ័យ​ជា​គោលដៅ​របស់​អ្នក​ទោះបី​ជា​នៅ​ឆ្ងាយ​ប៉ុណ្ណា​ក៏ដោយ ។

៥) មិន​អង្គុយ​ចាំ​មើល​តែ​ម៉ោង តែ​​ធ្វើ​ការ​ប្រជែង​ជា​មួយ​ពេល​វេលា

នៅ​ពេល​ដែល​អ្នក​ដាក់ចិត្ត​ដាក់​កាយ​​ជា​មួយ​នឹង​ការងារ​ខ្លាំង ​ពេល​វេលា​ហាក់​ដើរ​លឿន​ណាស់ តែ​នេះ​គឺ​ជា​រឿង​មោទនភាព​ ព្រោះ​​អ្នក​បាន​​ផ្តោត​លើ​ការងារ​ជា​សំខាន់​។ នេះ​នឹង​បញ្ជាក់​ថា អ្នក​បាន​​ឲ្យ​តម្លៃ​លើ​ការងារ​ ហើយ​ពេលវេលា​ទាំង​នោះ​នឹង​មិន​រំលង​ដោយ​​ឥតប្រយោជន៍។

៦) ​បង្ហាញ​ការ​ទទួល​ខុសត្រូវ​ជាជាង​ការ​បារម្ភ​​ទៅ​នឹង​បន្ទុក​ការងារ

ការងារ​ច្រើន គ្មាន​ពេល​ទំនេរ តែ​ទោះជា​យ៉ាងណា​អ្នក​នៅ​តែ​ជា​បុគ្គលិក​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ជានិច្ច។ អ្នក​ប្រៀប​បាន​ដូច​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​ស្រេកឃ្លាន​ខ្លាំង​នឹង​ការងារ​ ចង់​ធ្វើ​ការ​គ្មាន​ដែន​កំណត់។​

៧) មិន​ត្អូញត្អែរ​នឹង​ក្រុមហ៊ុន តែ​សប្បាយ​រីករាយ​ជា​​មួយ​ក្រុម​ការងារ​

នៅ​កន្លែង​ការងារ នៅ​ពេល​ដែល​អ្នក​ជា​មនុស្ស​ដែល​​ស្រលាញ់​ការងារ ភាព​ត្អូញត្អែរ​របស់​អ្នក​​ចំពោះ​ក្រុមហ៊ុន​​ហាក់​ជា​នៅ​ឆ្ងាយ​បន្តិច។ ប៉ុន្តែ​នេះ​មិនមែន​ជា​អ្វី​ដែល​អ្នក​យកចិត្ត​ទុកដាក់​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​​​បង្ហាញ​អារម្មណ៍​រីករាយ​​ជា​មួយ​ក្រុម​ការងារ​ ដែល​ជា​ផ្នែក​មួយ​ជំរុញ​ភាព​ស្រស់ស្រាយ​នៅ​កន្លែង​ការងារ។​

៨) មិន​បដិសេធន៍​ជួយ​ក្រុម​ការងារ

រៀងរាល់​មាន​សំណើ​​នានា​ដាក់​ចេញ​ឡើង អ្នក​ជា​​បុគ្គលិក​ដំបូង​គេ​ដែល​ចេញ​មុខ​មក​ជួយ​​​ដោយ​មិន​ស្ទាក់ស្ទើរ។ ​នេះ​ជា​ការងារ​ទី២ ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ចែក​រំលែក​ការ​ទទួល​​ខុសត្រូវ​នៅ​ក្នុង​ក្រុមហ៊ុន។

៩) អ្នក​មិន​​គេច​ចេញ​ពី​បង្ហា តែ​គ្រប់គ្រង​វា​​យ៉ាង​មាន​ប្រសិទ្ធភាព

នៅ​កន្លែង​ការងារ​ជៀស​មិន​ផុត​ពី​បញ្ហា ឬ ឧបសគ្គ​នានា​កើត​មាន​ឡើង។ ប៉ុន្តែ​បើ​នេះ​មិនមែន​ជា​បញ្ហា​របស់​អ្នក ហើយ​អ្នក​បាន​​ទទួល​​យក​វា​មក​ដោះស្រាយ​ដោយ​ក្លាហាន នោះ​បញ្ជាក់​ថា ​អ្នក​ជា​បុគ្គលិក​ដែល​ស្រលាញ់​ការងារ​ហើយ៕

Source: Thebnews.com

Share this:

  • Click to share on Twitter (Opens in new window)
  • Click to share on Facebook (Opens in new window)

Related

Reader Interactions

Ready to start your project?

Start by doing what's necessary, then do what's possible.



Footer

Chan & Associates Co., Ltd.

Certified Public Accountants & Auditors
Active Member of KICPAA

+855(0)95 555 199

info@chanassociates.com

Copyright © 2021 Chan & Associates Co., Ltd. All rights reserved. Return to top